ព្រះត្រៃបិដក ភាគ ០៣
[២៨៨] អាបត្ដិមិនមានដល់ភិក្ខុរៀនបាលីជាមួយ
(១) (នឹងអនុបសម្បន្ន) ដល់ភិក្ខុស្វាធ្យាយជាមួយ
(២) (នឹងអនុបសម្បន្ន) ដល់ភិក្ខុ កំពុងសូត្រគម្ពីរដែលស្ទាត់ដោយច្រើន
(៣) ដល់ភិក្ខុថាជាមួយនឹងអនុបសម្បន្នកំពុងសូត្រធម៌
(៤) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។
សិក្ខាបទទី ៤ ចប់។
(១) ក្នុងអដ្ឋកថា ថា ១ ភិក្ខុរៀនបាលីជាមួយនឹងអនុបសម្បន្ន ថាព្រមគ្នា មិនត្រូវអាបត្ដិឡើយ។ ល។ (២) ភិក្ខុស្វាធ្យាយជាមួយនឹងអនុបសម្បន្ន សូត្រព្រមគ្នាជាមួយនឹងអនុបសម្បន្ននោះ មិនត្រូវអាបត្ដិឡើយ។ល។ (៣) បើក្នុងគាថាមួយ (បួនបាទ) អនុបសម្បន្នបានចេះ ស្ទាត់បីបាទហើយ នៅមិនទាន់ស្ទាត់តែមួយបាទ អនុបសម្បន្នចេះ ហៅថា មានគន្ថស្ទាត់ហើយ ដោយច្រើន។ ល។ (៤) កាលបើអនុបសម្បន្នកំពុងសូត្រនូវសុត្ដ រអាក់រអួលក្នុងកណ្ដាល បរិសទ្យ ភិក្ខុបង្គាប់ថា អ្នកឯងចូរសូត្រយ៉ាងនេះទៅ (បង្គាប់យ៉ាងនេះហើយ) ទុកជាថាព្រមគ្នា ជាមួយនឹងអនុបសម្បន្ននោះទៅ ក៏មិនត្រូវអាបត្ដិឡើយ ។
ID: 636783431548439671
ទៅកាន់ទំព័រ៖