ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                សម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្នអស់ពីរយប់ ឬបីយប់បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ សម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្ន លើសជាងពីរយប់ ឬបីយប់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
 [២៩១] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុចេញ ក្រៅអំពីនោះជាអនុបសម្បន្នទាំងអស់។ ពាក្យថា លើសជាងពីរយប់ឬបីយប់ឡើងទៅ គឺច្រើនជាងពីរយប់បីយប់។ ពាក្យថា ជាមួយ សេចក្ដីថា ជាមួយគ្នា។ ដែលហៅថាទីដេក គឺទីដែលគេប្រក់ទាំងអស់ ដែលគេបិទបាំងទាំងអស់ ដែលគេប្រក់ដោយច្រើន ដែលគេបិទបាំងដោយច្រើន។ ពាក្យថា សម្រេចនូវទីដេក សេចក្ដីថា កាលបើព្រះអាទិត្យក្នុងថ្ងៃជាគំរប់ ៤ អស្ដង្គតទៅហើយ កាល បើអនុបសម្បន្នដេក ភិក្ខុក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាលបើភិក្ខុដេក អនុបសម្បន្នក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
            
            
         
        
            
                ID: 636783433044965267 
                
            
            
                ទៅកាន់ទំព័រ៖