ព្រះត្រៃបិដក ភាគ ០៣

ពុំ​នោះ​សោត​ ​នៅ​ដេក​ទាំងពីរ​នាក់​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​អ្នក​ទាំងពីរ​នាក់​ក្រោក​ឡើង​ហើយ​ដេក​ទៅ​វិ​ញរឿយៗ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ ​
 [​២៩២​]​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​សម្រេច​នូវ​ទី​ ​ដេក​រួមគ្នា​លើស​ជាង​ពីរ​យប់​ ​ឬ​បី​យប់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​អនុបសម្បន្ន​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​សម្រេច​នូវ​ទីដេក​រួមគ្នា​លើស​ជាង​ពីរ​យប់​ ​ឬ​បី​យប់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ទៅវិញ​ ​ហើយ​សម្រេច​នូវ​ទីដេក​រួមគ្នា​លើស​ ​ជាង​ពីរ​យប់​ ​ឬ​បី​យប់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ទី​ដែល​ប្រក់​បាន​ពាក់កណ្ដាល​ ​បិទបាំង​ពាក់កណ្ដាល​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ ​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ពិតមែន​ ​ជា​អ​នា​បត្ដិ​។​
​​ [​២៩៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​នៅ​អស់​ពីរ​រាត្រី​ ​ឬ​បី​រាត្រី​ ​(​គឺ​ដេក​ ​នៅជា​មួយ​អនុបសម្បន្ន​)​ ​ដល់​ភិក្ខុ​ដែល​ដេក​នៅ​ថយ​អំពី​ពីរ​ ​ឬ​បី​រាត្រី​ចុះ​មក​ ​ដល់​ភិក្ខុ​ដែល​ដេក​នៅ​បាន​ពីរ​រាត្រី​រួច​ ​ហើយ​ចេញទៅ​អំពី​ពេលមុន​អរុណរះ​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636783433365823620
ទៅកាន់ទំព័រ៖