ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៦​


 [​២៩៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​កាល​គង់​នៅ​វត្ដ​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​និ​មន្ដ​ទៅ​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​ ​បាន​ចូល​ទៅ​ ​កាន់​ស្រុក​មួ​យក្នុ​វេលា​ល្ងាច​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ស្រុក​នោះ​ ​មានផ្ទះ​ ​សម្រាប់​សំណាក់​ដែល​ស្រី​ម្នាក់​បាន​សង់​ទុក​ហើយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ចូល​ទៅ​រក​ស្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​បាន​ពោល​ ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​បើ​នាង​មិន​មាន​សេចក្ដី​ចង្អៀតចង្អល់​ទេ​ ​អាត្មា​សូម​នៅក្នុង​ផ្ទះសំណាក់​បាន​មួយ​យប់​។​ ​ស្រី​នោះ​ទូល​តប​ថា​ ​និ​មន្ដ​គង់នៅ​ចុះលោក​ម្ចាស់​។​ ​សូម្បី​ពួក​ជន​អ្នកដំណើរ​ដទៃទៀត​ក៏​ចូល​ទៅ​រក​ស្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​បើ​នាង​មិន​មាន​សេចក្ដី​ចង្អៀត​ចិត្ដ​ទេ​ ​យើង​ទាំងឡាយ​សូម​នៅក្នុង​ផ្ទះសំណាក់​បាន​មួយ​យប់​។​ ​ស្រី​នោះ​ប្រាប់​ថា​ ​មាន​សមណៈ​ជា​ម្ចាស់១អង្គ​នុ៎ះ​លោក​ចូល​ទៅ​មុន​ហើយ​ ​បើ​សមណៈ​នោះ​លោក​ព្រម​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ទៅកាន់ទំព័រ៖