ព្រះត្រៃបិដក ភាគ ០៣

ឡើង​ទៀត​ ​(​នោះ​)​ ​ក៏ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ប្រើប្រាស់​អតិរេកចីវរ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​(​១​)
​ឯ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ​។​
 [​២​]​ ​គ្រានោះ​ ​អតិរេកចីវរ​ ​កើតឡើង​ដល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ចង់​ប្រគេន​ចីវរ​នោះ​ទៅ​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​។​ ​តែ​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​ ​លោក​គង់នៅ​ឯន​គរ​សាកេ​ត​ ​(​មិនទាន់​និ​មន្ដ​មកដល់​)​។​ ​វេលា​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រិះរិះ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញ​ត្ដ​សិក្ខាបទ​ថា​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​អតិរេកចីវរ​ឡើយ​ ​ឥឡូវ​អតិរេកចីវរ​ ​កើតឡើង​ដល់​អញ​ហើយ​ ​អញ​មានបំណង​នឹង​ប្រគេន​ចីវរ​នេះ​ទៅ​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​ ​តែ​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​ ​លោក​គង់នៅ​ឯន​គរ​សាកេ​ត​ ​តើ​អញ​ត្រូវ​ប្រតិ​បត្ដិ​ដូចម្ដេច​អេះ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​សារី​បុ​ត្ដ​នៅ​យូរប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មកដល់​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ប្រហែលជា​ប្រាំបួន​ថ្ងៃ​ ​ឬ​ដប់​ថ្ងៃ​ទៀត​
​(​១​)​ ​គឺ​ ​អតិរេកចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ទៅកាន់ទំព័រ៖