ព្រះត្រៃបិដក ភាគ ០៣

នឹង​បាច់​ពោល​ថ្វី​ ​ដល់​មនុស្ស​ស្រី​ដែល​ធំ​។​ ​ពាក្យ​ថា​ ​ជាមួយ​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ដែល​ហៅថា​ ​ទីដេក​ ​គឺទី​ដេក​ដែលគេ​ប្រក់​ទាំងអស់​ ​គេ​បិទបាំង​ទាំងអស់​ ​គេ​ប្រក់​ដោយ​ច្រើន​ ​គេ​បិទបាំង​ដោយ​ច្រើន​។​ ​ពាក្យ​ថា​ ​សម្រេច​ទីដេក​ ​សេចក្ដី​ថា​ ​វេលា​ព្រះអាទិត្យ​អស្ដង្គត​ហើយ​មាតុគ្រាម​ដេក​ ​ភិក្ខុ​ក៏​ដេក​ដែរ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​កាល​ភិក្ខុ​ដេក​ ​មាតុគ្រាម​ក៏​ដេក​ ​ដែរ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពុំ​នោះ​សោត​ជន​ទាំងពីរ​គឺ​ភិក្ខុ​នឹង​មាតុគ្រាម​ដេកព្រមគ្នា​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ជន​ទាំងពីរ​នោះ​ក្រោក​ឡើង​ហើយ​ ​ដេក​ទៅវិញ​រឿយ​ ​ៗ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​២៩៦​]​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​ ​មាតុគ្រាម​ពិតមែន​ ​ហើយ​សម្រេច​ទីដេក​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មាតុគ្រាម​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​សម្រេច​ទីដេក​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​មាតុគ្រាម​ ​ហើយ​សម្រេច​ទីដេក​ជាមួយ​ ​គ្នា​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​ព្រោះ​ដេក​)​ ​ក្នុង​ទីដេក​ ​ដែលគេ​ប្រក់​បាន​ពាក់កណ្ដាល​ ​គេ​បិទបាំង​បាន​ពាក់កណ្ដាល​។​ ​ភិក្ខុ​ ​សម្រេច​ទីដេក​ជាមួយនឹង​យក្ស​ស្រី​ក្ដី​ ​ប្រេត​ស្រី​ក្ដី​ ​ជន​ខ្ទើយ​ក្ដី​ ​តិរច្ឆាន​ញី​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មាតុគ្រាម​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ទៅកាន់ទំព័រ៖