ព្រះត្រៃបិដក ភាគ ០៣

ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​មាតុគ្រាម​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 ​[​២៩៧​]​ ​(​អាបត្ដិ​មិន​មានដល់​ភិក្ខុ​សម្រេច​ទីដេក​ជាមួយនឹង​មាតុគ្រាម​)​ ​ក្នុង​ទី​ដែលគេ​ប្រក់​ទាំងអស់​ ​តែ​មិនបាន​បិទបាំង​ជុំវិញ​ ​ដល់​ភិក្ខុ​ដែល​ដេក​ជាមួយនឹង​មាតុគ្រាម​ក្នុង​ទី​ដែលគេ​បិទបាំង​ជុំវិញ​ ​តែ​គេ​មិនបាន​ប្រក់​សោះ​ឡើយ​ ​ដល់​ភិក្ខុ​ដែល​ដេក​ជាមួយនឹង​មាតុគ្រាម​ក្នុង​ទី​ដែលគេ​មិនបាន​ប្រក់​ ​ដោយ​ច្រើន​ ​គឺ​ប្រក់​បាន​បន្ដិចបន្ដួច​ ​គេ​មិនបាន​បិទបាំង​ដោយ​ច្រើន​ ​គឺ​បិទ​ ​បាំង​បន្ដិចបន្ដួច​ ​ដល់​ភិក្ខុ​ដែល​អង្គុយ​ ​មាតុគ្រាម​ដេក​ ​ដល់​ភិក្ខុ​ដេក​ ​មាតុគ្រាម​អង្គុយ​ ​ដល់​ភិក្ខុ​ដែល​អង្គុយ​ ​មាតុគ្រាម​ក៏​អង្គុយ​ទាំងពីរ​នាក់​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី​ ​៦​ ​ចប់​។​

ថយ | ទំព័រទី ៣០២ | បន្ទាប់
ទៅកាន់ទំព័រ៖