ព្រះត្រៃបិដក ភាគ ០៣

ក៏​នាំគ្នា​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​បានឮ​ថា​អ្នកឯង​សំដែងធម៌​ដល់​មាតុគ្រាម​ ​ពិតមែន​ឬទេ​។​ ​ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ពិតមែនហើយ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​សំដែងធម៌​ដល់​មាតុគ្រាម​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សំដែងធម៌​ដល់​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត្ដ​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ​[​២៩៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឧបាសិកា​ឃើញ​ភិក្ខុ​ទាំងឡាយ​ ​ក៏​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​ខ្ញុំករុណា​ ​សូម​អារាធនា​ ​សូម​លោកម្ចាស់​ទាំងឡាយ​មេ​ត្ដា​សំដែងធម៌​ឱ្យទាន​។​ ​ពួក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ការសំដែង​ធម៌​ដល់​មាតុគ្រាម​មិន​គួរ​ទេ​។​ ​ពួក​ឧបាសិកា​ទូល​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​ខ្ញុំករុណា​សូម​អារាធនា​ ​សូម​លោកម្ចាស់​ទាំងឡាយ​មេ​ត្ដា​សំដែងធម៌​ត្រឹម​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ឱ្យ​ ​ទាន​ចុះ​ ​ពួក​ខ្ញុំករុណា​ ​អាច​ចាំធម៌​បាន​ដោយ​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636783437271727024
ទៅកាន់ទំព័រ៖