ព្រះត្រៃបិដក ភាគ ០៣

ពួក​ភិក្ខុ​និយាយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ការសំដែង​ធម៌​ដល់​មាតុគ្រាម​មិន​គួរ​ទេ​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​មាន​សេចក្ដី​រង្កៀស​ខាន​សំដែងធម៌​ទៅ​។​ ​ពួក​ឧបាសិកា​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបីបើ​ ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​យើង​ខំ​អង្វរ​ទាំង​ម្ល៉េះ​ ​ក៏​មិន​សំដែងធម៌​ឱ្យទាន​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​ឧបាសិកា​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកា​ ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​សំដែងធម៌​ដល់​មាតុគ្រាម​ ​បានតែ​ត្រឹម​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ប៉ុណ្ណោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំង​ ​ឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សំដែង​ ​ធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញ​ត្ដ​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ​[​៣០០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បានដឹង​ថា​ ​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​បាន​អនុញ្ញាត​ឱ្យ​ភិក្ខុ​សំដែងធម៌​ដល់​មាតុគ្រាម​បាន​ត្រឹម​ប្រាំ​ម៉ាត់​ឬ​ ​ប្រាំមួយ​ម៉ាត់​ហើយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនោះ​ក៏​ឱ្យ​បុរស​ដែល​មិនដឹង​ក្ដី​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636783437578364563
ទៅកាន់ទំព័រ៖