ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​ណាមួយ​ ​សំដែងធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​មាន​បុរស​ដែល​ដឹងក្ដី​ ​(​អង្គុយ​ជិត​)​។​
 [​៣០១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​មាតុគ្រាម​ ​គឺ​មនុស្ស​ស្រី​ ​ដែល​ដឹងក្ដី​អាច​ដឹង​ពាក្យ​ល្អ​ពាក្យ​អាក្រក់​ ​ពាក្យទ្រគោះ​ពាក្យ​មិន​ទ្រគោះ​ ​ឯ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​តិរច្ឆាន​ញី​ ​មិន​ហៅថា​មាតុគ្រាម​ទេ​។​ ​ពាក្យ​ថា​ ​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​គឺ​ច្រើនជាង​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ ​ម៉ាត់​។​ ​ដែល​ហៅថា​ ​ធម៌​ ​គឺ​ធម៌​ដែល​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​សំដែង​ទុក​ហើយ​ ​សាវក​សំដែង​ទុក​ហើយ​ ​ឥសី​សំដែង​ទុក​ហើយ​ ​ទេវតា​សំដែង​ទុក​ហើយ​ ​ដែល​អាស្រ័យ​នូវ​អដ្ឋកថា​ ​អាស្រ័យ​នូវ​បាលី​។​ ​ពាក្យ​ថា​ ​សំដែង​ ​គឺ​ភិក្ខុ​សំដែង​ដោយបទ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​រាល់​ៗ​បទ​។​ ​ភិក្ខុ​សំដែង​ ​ដោយ​អក្ខរៈ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​រាល់​ៗ​អក្ខរៈ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មាន​បុរស​ដែល​ដឹងក្ដី​ ​គឺ​លើកលែងតែ​បុរស​ដែល​ដឹងក្ដី​។​ ​ដែល​ហៅថា​ ​អ្នកដឹង​ក្ដី​ ​គឺ​បុរស​ដែល​អាច​ដឹង​នូវ​ពាក្យ​ល្អ​ពាក្យ​អាក្រក់​ ​ពាក្យទ្រគោះ​ ​ពាក្យ​មិន​ទ្រគោះ​។​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ទៅកាន់ទំព័រ៖