ព្រះត្រៃបិដក ភាគ ០៣

 ​[​៣០២​]​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មាតុគ្រាម​ ​ហើយ​សំដែងធម៌​ ​ឱ្យ​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ដោយ​គ្មាន​បុរស​ដឹងក្ដី​ ​(​នៅ​ជិតខាង​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មាតុគ្រាម​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​សំដែងធម៌​ឱ្យ​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ដោយ​គ្មាន​បុរស​ដឹងក្ដី​ ​(​នៅ​ជិតខាង​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ ​ថា​ ​មិនមែន​មាតុគ្រាម​ ​ហើយ​សំដែងធម៌​ឱ្យ​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ ​ឡើង​ទៅ​ដោយ​គ្មាន​បុរស​ដឹងក្ដី​ ​(​នៅ​ជិតខាង​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំដែងធម៌​ឱ្យ​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ដល់​យក្ស​ស្រី​ ​ក្ដី​ ​ប្រេត​ស្រី​ក្ដី​ ​ជន​ខ្ទើយ​ក្ដី​ ​តិរច្ឆាន​ញី​មាន​រាងកាយ​ដូច​មនុស្ស​ស្រី​ក្ដី​ ​ដោយ​គ្មាន​បុរស​ដឹងក្ដី​ ​(​នៅ​ជិតខាង​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​ជា​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំ​-​ ​គាល់​ថា​មិនមែន​មាតុគ្រាម​ ​មិន​ត្រូវ​អាបត្ដិ​អ្វី​ឡើយ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ទៅកាន់ទំព័រ៖