ព្រះត្រៃបិដក ភាគ ០៣
[៤០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លងទៅ១ខែទេ ហើយភិក្ខុសំគាល់ថាកន្លងទៅហើយ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លងទៅ១ខែទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លង ១ខែទេ ភិក្ខុសំគាល់ថា មិនទាន់កន្លងមែន មិនត្រូវអាបត្ដិឡើយ។
[៤១] វារៈសំដែងអំពីមិនមានអាបត្ដិ គឺភិក្ខុបានអធិដ្ឋានចីវរនោះក្នុងរវាងមួយខែ ១ បានវិកប្បចីវរ ១ បានលះ ១ ចីវរបាត់ ១ ចីវរខូច ១ ចីវរភ្លើងឆេះ ១ ចីវរដែលចោរដណ្ដើមយកទៅ ១ គេយកចីវរដោយសេចក្ដីស្និទ្ធស្នាល ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។
សិក្ខាបទទី៣ ចប់។
ID: 636783186744897709
ទៅកាន់ទំព័រ៖