ព្រះត្រៃបិដក ភាគ ០៣

​សិក្ខាបទ​ទី៤​


 [​៤២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​នៅ​វត្ដ​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ស្រី​ជា​បុរាណ​ទុតិយិកា​របស់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​បួស​ក្នុង​សំណាក់​នាង​ភិក្ខុនី​។​ ​នាង​ភិក្ខុនី​នោះ​តែង​មក​សំ​ណា​ក់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​រឿយ​ៗ​។​ ​ចំណែក​ខាង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​តែង​ទៅកាន់​សំណាក់​ ​នាង​ភិក្ខុនី​នោះ​ជា​រឿយ​ៗ​ដែរ​។​ ​វេលា​នោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អា​យុប​រិ​ភោ​គ​ភ​ត្ដិ​ក្នុង​សំណាក់​នាង​ភិក្ខុនី​នោះ​។​ ​លំដាប់នោះ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​ស្លៀកដណ្ដប់​រួច​ក៏​យក​បាត្រ​ ​និង​ចីវរ​ ​ចូល​សំដៅ​ ​ទៅ​រក​ទី​ដែល​នាង​ភិក្ខុនី​នោះ​នៅ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ខាងមុខ​នាង​ភិក្ខុនី​នោះ​ ​បើក​អង្គជាត​បង្ហាញ​។​ ​ឯ​នាង​ភិក្ខុនី​នោះ​ក៏​អង្គុយ​លើ​អាសនៈ​ខាង​មុ​ខ​ឧទាយិ​ដ៏​មាន​អាយុ​ ​បើក​អង្គជាត​បង្ហាញ​ដែរ​។​ ​វេលា​នោះ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​មានតម្រេក​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636783187160611487
ទៅកាន់ទំព័រ៖