ព្រះត្រៃបិដក ភាគ ០៣

នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ​របស់​ភិក្ខុ​ផងគ្នា​ ​ដល់​អនុបសម្បន្ន​បុគ្គល​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ឱ្យ​ប្រាប់​។​ ​
 [​៣៤៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​បារាជិក​សិក្ខាបទ​ទី១​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ ​គឺ​ភិក្ខុ​ដទៃ​។​ ​អាបត្ដិ​បារាជិក៤​ ​និង​អាបត្ដិ​សង្ឃាទិសេស​ ​១៣​ ​ឈ្មោះថា​ ​ទុ​ដ្ឋុ​ល្លា​បត្ដិ​។​ ​ដែល​ហៅថា​ ​អនុបសម្បន្ន​នោះ​ ​គឺ​លើកលែង​ភិក្ខុ​ ​និង​ភិក្ខុនី​ចេញ​ ​ក្រៅអំពី​នោះ​ ​ហៅថា​ ​អនុបសម្បន្ន​ទាំងអស់​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាប់​ដល់​ស្រី​ក្ដី​ ​ដល់​ប្រុស​ក្ដី​ ​ដល់​គ្រហស្ថ​ក្ដី​ ​ដល់​អ្នកបួស​ក្ដី​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ភិក្ខុ​ដែល​សង្ឃ​សម្មត​ឱ្យ​ប្រាប់​ ​គឺ​លើកលែងតែ​ភិក្ខុ​ដែល​បាន​ ​សេចក្ដី​សម្មតិ​អំពី​សង្ឃ​។​
​[​៣៤៤​]​ ​ឯ​សេចក្ដី​សម្មតិ​របស់​ភិក្ខុ​ដែល​សង្ឃ​កំណត់​ឱ្យ​មាន៤យ៉ាង​ ​គឺ​សម្មតិ​កំណត់​អាបត្ដិ​ ​មិនកំណត់​ត្រកូល​ ​១​ ​សម្មតិ​កំណត់​ត្រកូល​ ​មិនកំណត់​អាបត្ដិ​ ​១​ ​សម្មតិ​កំណត់​អាបត្ដិ​និង​ត្រកូល​ ​១​ ​សម្មតិ​មិនកំណត់​អាបត្ដិ​ ​មិនកំណត់​ត្រកូល១​។​ ​ដែល​ហៅថា​កំណត់​អាបត្ដិ​នោះ
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636783452542040436
ទៅកាន់ទំព័រ៖