ព្រះត្រៃបិដក ភាគ ០៣

 [​៣៤៧​]​ ​ភិក្ខុ​ប្រាប់​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​(​ដល់​អនុបសម្បន្ន​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ប្រាប់​អជ្ឈាចារ​អាក្រក់​ក្ដី​(​១​)​ ​មិនសូវ​អាក្រក់​ក្ដី​(​២​)​ ​របស់​អនុបសម្បន្ន​ ​គឺ​សាមណេរ​ ​(​ដល់​អនុបសម្បន្ន​ដទៃ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ភិក្ខុ​សំគាល់​ថា​ ​ទុ​ដ្ឋុ​ល្លា​បត្ដិ​វិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ក្នុង​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ភិក្ខុ​សំគាល់​ថា​ ​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
​[​៣៤៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ប្រាប់​តែ​វត្ថុ​(​៣​)​ ​មិន​ប្រាប់​អាបត្ដិ​ដល់​ភិក្ខុ​ដែល​ប្រាប់​តែ​អាបត្ដិ​(​៤​)​ ​មិន​ប្រាប់​វត្ថុ​ដល់​ភិក្ខុ​ដែល​បាន​សេចក្ដី​សម្មតិ​អំពី​សង្ឃ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​


​(​១​)​ ​សាមណេរ​ប្រព្រឹត្ដ​ខុស​ក្នុង​សិក្ខាបទ៥ខាងដើម​ ​ឈ្មោះថា​អជ្ឈាចារ​អាក្រក់​ ​។​ ​(​២​)​ ​សាមណេរ​ប្រព្រឹត្ដ​ខុស​ក្នុង​សិក្ខាបទ៥​ ​ខាងចុង​ ​ឈ្មោះថា​អជ្ឈាចារ​មិនសូវ​អាក្រក់​ ​។​ ​(​៣​)​ ​ភិក្ខុ​ប្រាប់​ថា​ ​ភិក្ខុ​នេះ​ត្រូវ​សុក្ក​វិស​ដ្ឋិ​ ​(​គឺ​ធ្វើ​សុក្ក​ឱ្យ​ឃ្លាត​ចេញ​)​ ​ជាដើម​ ​ហៅថា​ ​ប្រាប់​តែ​វត្ថុ​ ​។​ ​(​៤​)​ ​ភិក្ខុ​ប្រាប់​ថា​ ​ភិក្ខុ​នេះ​ត្រូវ​អាបត្ដិ​បារាជិក​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ជាដើម​ ​ហៅថា​ ​ប្រាប់​តែ​អាបត្ដិ​ ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636783454177063954
ទៅកាន់ទំព័រ៖