ព្រះត្រៃបិដក ភាគ ០៣
គ្រានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះនូវដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះមិនមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយមិនគួរបើនឹងហ៊ានកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះ នូវដើមឈើទេ នែមោឃបុរស ទាំងឡាយ ព្រោះពួកមនុស្សមានសេចក្ដីសំគាល់ថាដើមឈើមានជីវិត នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកមនុស្ស ដែលមិនទាន់ជ្រះថ្លាឱ្យជ្រះថ្លាឡើង ឬពួកមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថាភិក្ខុធ្វើភូតតាម
(១) មានឈើ និងស្មៅជាដើមឱ្យវិនាស ត្រូវអាបត្ដិបាចិត្ដិយ។
[៣៥៥] ពូជមាន៥យ៉ាងគឺ ពូជកើតពីមើម ឬឫស១ ពូជកើតពីដើម១ ពូជកើតពីថ្នាំង១ ពូជកើតពីចុង ឬគល់១ ពូជកើតពីពូជ (គឺផ្លែ)១ ពូជទាំង៥នេះហៅថា ភូតគាម។ ដែលហៅថា
(១) អដ្ឋកថា សំដៅយកស្មៅ និងដើមឈើស្រស់ ដែលមានពូជដុសទៅទៀតបានជាដើម។
ID: 636783460310844787
ទៅកាន់ទំព័រ៖