ព្រះត្រៃបិដក ភាគ ០៣

បុព្វ​ណ្ណ​ជាតិ​ ​បាន​ដល់​ស្រូវ៧ប្រការ​ ​មាន​ស្រូវ​ស​ ​ស្រូវ​ក្រហម​ ​និង​ពោត​ជាដើម​ ​អបរណ្ណជាតិ​ ​បាន​ដល់​សណ្ដែកបាយ​ ​សណ្ដែករាជមាស​ជាដើម​ ​ម្យ៉ាងទៀត​ ​សូម្បី​វត្ថុ​ទាំងឡាយ​ណា​កើត​ពី​ពូជ​ ​ដុះ​ពី​ពូជ​ ​វត្ថុ​ប៉ុណ្ណោះ​ហៅថា​ ​ពូជ​កើត​ពី​ពូជ​គំរប់៥​។​
 ​[​៣៥៦​]​ ​វត្ថុជា​ពូជ​មែន​ ​ភិក្ខុ​សំគាល់​ថា​ពូជ​ ​ហើយ​កាប់​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ក្ដី​ ​ទម្លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ទម្លាយ​ក្ដី​ ​ចំអិន​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ចំអិន​ក្ដី​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ពូជ​មែន​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​កាប់​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ក្ដី​ ​ទម្លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ទម្លាយ​ក្ដី​ ​ចំអិន​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ចំអិន​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ពូជ​មែន​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ពូជ​ ​ហើយ​កាប់​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ក្ដី​ ​ទម្លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ទម្លាយ​ក្ដី​ ​ចំអិន​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ចំអិន​ក្ដី​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​ ​វត្ថុ​មិនមែន​ពូជ​ ​ភិក្ខុ​សំគាល់​ថា​ពូជ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វត្ថុ​មិនមែន​ពូជ​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វត្ថុ​មិនមែន​ពូជ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ពូជ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636783460946621151
ទៅកាន់ទំព័រ៖