ព្រះត្រៃបិដក ភាគ ០៣

បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវលើ​ក​នូវ​អញ្ញវាទ​ក​កម្ម​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​នេះ​ជា​វាចា​សម្រាប់​ផ្ដៀង​សង្ឃ​ឱ្យ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​នូវ​ពាក្យ​ខ្ញុំ​ ​(​ដ្បិត​)​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​កាល​ភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ក៏​ពោល​បិទ​ ​បាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​វិញ​។​ ​ឥឡូវនេះ​ ​ព្រះសង្ឃ​លើក​នូវ​អញ្ញវាទ​ក​កម្ម​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ការ​លើក​នូវ​អញ្ញវាទ​ក​កម្ម​ដល់​ឆ​ន្ន​ភិក្ខុ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​គួរ​ស្ងៀម​ ​(​បើ​)​ ​មិន​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ទេ​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។​ ​អញ្ញវាទ​ក​កម្ម​ ​សង្ឃ​បាន​លើក​ដល់​ឆ​ន្ន​ភិក្ខុ​ហើយ​។​ ​អញ្ញវាទ​ក​កម្ម​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​បាន​ជា​ព្រះសង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៣៥៩​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​ដោយ​អនេកបរិយាយ​។​ ​បេ​។​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​ព្រោះ​ពោល​នូវ​ពាក្យ​ដទៃ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញ​ត្ដ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636783462359451960
ទៅកាន់ទំព័រ៖