ព្រះត្រៃបិដក ភាគ ០៣

វិហេសកកម្ម​ ​សង្ឃ​បាន​លើក​ដល់​ឆ​ន្ន​ភិក្ខុ​រួចហើយ​។​ ​ការដែល​លើក​នូវ​វិហេសកកម្ម​ ​សមគួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​មិន​ស្ដី​។​ ​ខ្ញុំ​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​ភាវៈ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៣៦១​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ដោយ​អនេកបរិយាយ​។​ ​បេ​។​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​ព្រោះ​ពោល​នូវ​ពាក្យ​ដទៃ​(​ឬ​)​ព្រោះ​ធ្វើ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​។​
 [​៣៦២​]​ ​ដែល​ហៅថា​ ​ពោល​នូវ​ពាក្យ​ដទៃ​ ​(​នោះ​)​ ​គឺ​ភិក្ខុ​ ​(​ណាមួយ​)​ ​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​មិន​ប្រាថ្នា​នឹង​បង្ហើប​ ​ឡើង​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​ត្រឡប់ជា​បិទបាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ ​ដទៃ​វិញ​ថា​ ​នរណា​បាន​ត្រូវ​អាបត្ដិ​ ​ត្រូវ​អាបត្ដិ​អ្វី​ ​ត្រូវ​អាបត្ដិ​ព្រោះ​វត្ថុ​អ្វី​ ​ត្រូវ​អាបត្ដិ​ដោយ​ប្រការ​ដូចម្ដេច​ ​លោក​ទាំងឡាយ​ពោល​នឹងនរ​ណា​ ​លោក​ទាំងឡាយ​ពោល​ដូចម្ដេច​ ​ភិក្ខុ​នេះ​ឈ្មោះថា​ពោល​នូវ​ពាក្យ​ដទៃ​។​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636783463450194347
ទៅកាន់ទំព័រ៖