ព្រះត្រៃបិដក ភាគ ០៣
[៤៣] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ)មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងបារាជិកកណ្ឌ រួចហើយ។ នាងភិក្ខុនី ដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ដែល ហៅថា នាងភិក្ខុនី (នោះសំដៅយក) ស្រីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃទាំងពីរ (ភិក្ខុសង្ឃនិងភិក្ខុនីសង្ឃ)។ សម្ពត់ដែលភិក្ខុស្លៀកម្ដងក្ដី ដណ្ដប់ម្ដងក្ដី ហៅថា ចីវរចាស់។ ភិក្ខុប្រើនាងភិក្ខុនីថា នាងចូរលាងចីវរឱ្យអាត្មា (យ៉ាងនេះ) ត្រូវអាបត្ដិទុក្កដ។ ចីវរដែលនាងភិក្ខុនីលាងហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់នាងភិក្ខុនីថា នាងចូរជ្រលក់ចីវរឱ្យអាត្មា ត្រូវអាបត្ដិទុក្កដ។ ចីវរដែលនាងភិក្ខុនីជ្រលក់ហើយនោះ ជានិស្សគ្គិយ។ ភិក្ខុប្រើនាងភិក្ខុនីថា នាងចូរបោកចីវរឱ្យអាត្មា ត្រូវ អាបត្ដិទុក្កដ។ កាលបើចីវរដែលនាងភិក្ខុនីយកមកបោកដោយដៃក្ដី ដោយដំបងក្ដី អស់វារៈតែម្ដង ចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវលះចីវរនោះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវ លះចីវរយ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចំរើន ចីវរចាស់នេះ
ID: 636783188150778121
ទៅកាន់ទំព័រ៖