ព្រះត្រៃបិដក ភាគ ០៣

ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៣៦៧​]​ ​អាបត្ដិ​មិន​ត្រូវ​ដល់​ភិក្ខុ​ដែល​មិនដឹង​សេចក្ដី​ហើយ​សួរ​ ​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​ហើយ​មិន​និយាយ​ ​ដល់​ភិក្ខុ​ដែល​មិន​និយាយ​ដោយ​គិតថា​ ​ការបង្កហេតុ​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​វិវាទ​នឹង​នាំ​ឱ្យ​រវល់​ដល់​សង្ឃ​ ​ដល់​ភិក្ខុ​ដែល​មិន​និយាយ​ដោយ​គិតថា​ ​ក្រែង​សង្ឃ​បែកគ្នា​ ​(​ឬ​)​ក្រែង​សង្ឃ​ថ្នាំងថ្នាក់​នឹងគ្នា​ ​ដល់​ភិក្ខុ​ដែល​មិន​និយាយ​ដោយ​គិតថា​ ​សង្ឃ​មុខ​ជា​នឹង​ធ្វើ​កម្ម​ ​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជាពួក​ផង​ ​ចំពោះ​ភិក្ខុ​ដែល​មិន​គួរ​ដល់​កម្ម​ផង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី​ ​២​ ​ចប់​។​

ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636783464496644201
ទៅកាន់ទំព័រ៖