ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៣​


 [​៣៦៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​នៅ​វត្ដ​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ដ៏​មាន​អាយុ​ ​តែង​ក្រាល​នូវ​សេនាសនៈ​ផង​ ​តែង​ឧទ្ទិស​នូវ​ភ​ត្ដ​ផង​ដល់​សង្ឃ​។​ ​លំដាប់នោះ​ ​ពួក​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​ ​ទើបនឹង​បួស​ថ្មី​ផង​ ​ជា​មនុស្ស​មានបុណ្យ​តិច​ផង​ ​អស់ទាំង​សេនាសនៈ​ណា​ ​ដ៏​ថោកថយ​របស់​សង្ឃ​ ​សេនាសនៈ​ទាំងនោះ​ ​ត្រូវ​បាន​មក​ពួក​ភិក្ខុ​ទាំងនោះ​ ​មួយ​ទៀ​ត​ភ​ត្ដ​ទាំងឡាយ​ណា​ដ៏​ថោកថយ​ ​ក៏​ត្រូវ​បាន​មក​ពួក​ភិក្ខុ​ទាំងនោះ​ដែរ​។​ ​ពួក​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​នោះ​ ​ក៏​បង្គាប់​ភិក្ខុ​ទាំងឡាយ​ឱ្យ​ពោលទោស​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ដ៏​មាន​អាយុ​ថា​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ ​ក្រាល​សេនាសនៈ​តាម​សេចក្ដី​គាប់​ចិត្ដ​របស់​ខ្លួន​ ​ម្យ៉ាងទៀត​ ​លោក​ឧទ្ទិស​នូវ​ភ​ត្ដ​តាម​សេចក្ដី​គាប់​ចិត្ដ​របស់​ខ្លួន​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​មិនសមបើ​នឹង​បង្គាប់​ភិក្ខុ​ទាំងឡាយ​ឱ្យ​ពោលទោស​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ដ៏​មាន​អាយុ​សោះ​។​ ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ទៅកាន់ទំព័រ៖