ព្រះត្រៃបិដក ភាគ ០៣
[៣៧០] ដែលហៅថា ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោស(នោះ) គឺភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់យស មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះឧបសម្បន្នបុគ្គលដែលសង្ឃសន្មតឱ្យជាអ្នកក្រាលនូវសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកនូវផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស ឬតិះដៀលឧបសម្បន្នបុគ្គល (នោះ) ត្រូវអាបត្ដិបាចិត្ដិយ។
[៣៧១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយបង្គាប់ភិក្ខុដទៃទៀតពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងកម្មប្រកបដោយធម៌ ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។ កម្មប្រកបដោយធម៌ តែភិក្ខុសំគាល់ថាកម្មមិនប្រកបដោយ ធម៌វិញ ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783465810449346
ទៅកាន់ទំព័រ៖