ព្រះត្រៃបិដក ភាគ ០៣
អនុបសម្បន្នបុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុ មានសេចក្ដីសំគាល់ថា កម្មប្រកបដោយធម៌វិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាស់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។
[៣៧៣] អាបត្ដិមិនមានដល់ភិក្ខុដែលបង្គាប់ភិក្ខុដទៃ ឱ្យពោលទោសក្ដី តិះដៀលដោយខ្លួនឯងក្ដី នូវភិក្ខុដែលជាអ្នកធ្វើការសង្ឃ ដោយឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិជាប្រក្រតី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី ៣ ចប់។
ID: 636783466539911069
ទៅកាន់ទំព័រ៖