ព្រះត្រៃបិដក ភាគ ០៣

ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​បាន​តែងតាំង​គ្រឿង​សេនាសនៈ​នៅ​ទីវាល​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​សេនាសនៈ​នោះ​ ​ហើយ​ឥត​ទាំង​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​គ្រឿង​សេនាសនៈ​ដ៏​ជោកជាំ​ដោយ​ទឹកសន្សើម​។​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​តែងតាំង​គ្រឿង​សេនាសនៈ​នៅ​ទីវាល​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​សេនាសនៈ​នោះ​ ​ហើយ​ឥត​ទាំង​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ឯ​គ្រឿង​សេនាសនៈ​ ​ក៏​ជោកជាំ​ដោយ​ទឹកសន្សើម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​បាន​ជ្រះថ្លា​ឡើង​ក៏ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​លាត​ ​ឬ​សន្ធឹង​ខ្លួនឯង​ក្ដី​ ​ឱ្យ​គេ​លាត​ក្ដី​ ​នូវ​គ្រែ​ក្ដី​ ​តាំង​ក្ដី​ ​ពូក​ក្ដី​ ​កៅអី​ក្ដី​ ​ដែល​ជា​របស់​សង្ឃ​ក្នុង​ទីវាល​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​គ្រឿង​សេនាសនៈ​ ​មាន​គ្រែ​ជាដើម​នោះ​ ​មក​ទុកដាក់​ឯង​ ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ទៅកាន់ទំព័រ៖