ព្រះត្រៃបិដក ភាគ ០៣
ខ្ញុំបានប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាង ជានិស្សគ្គិយហើយ ខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នារួចហើយ)។
[៤៤] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនជាញាតិ ហើយប្រើ់ឱ្យលាងនូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យលាង ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ នូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យបោកនូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់
ID: 636783188532239940
ទៅកាន់ទំព័រ៖