ព្រះត្រៃបិដក ភាគ ០៣

មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​ហើយ​ឥត​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​បញ្ញ​ត្ដិ​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៣៧៥​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​នៅក្នុង​ទីវាល​ ​លុះ​ព្រឹក​ឡើង​ក៏​នាំគ្នា​ជញ្ជូន​យក​គ្រឿង​សេនាសនៈ​ទៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​ទត​ឃើញ​ភិក្ខុ​ទាំងនោះ​ ​កំពុងតែ​ជញ្ជូន​យក​គ្រឿង​សេនាសនៈ​ទៅ​អំពី​ព្រឹក​។​ ​លុះ​ទ្រង់​បាន​ទត​ឃើញ​ ​ទើប​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ក្អែក​ក្ដី​ ​ពួក​សត្វ​ខ្លែង​ក្ដី​ ​មិនបាន​បន្ទោបង់​ ​នូវ​ឧច្ចារៈ​ដាក់​ក្នុង​ទីណា​ ​តថាគត​អនុញ្ញាត​ឱ្យ​ទុកដាក់​គ្រឿង​សេនាសនៈ​ក្នុង​ទីនោះ​ ​គឺ​ដូចជា​មណ្ឌល​ ​ឬ​រុក្ខមូល​ ​(​ម្លប់ឈើ​)​ ​អស់​កាល៨ខែ​ ​គឺ​កំណត់​យក​ខែ​ដែល​គ្មាន​ភ្លៀង​។​
 [​៣៧៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​សេនាសនៈ​ដែលគេ​បាន​ប្រគេន​ ​ឬ​បាន​លះ​ដល់​សង្ឃ​ ​ហៅថា​សេនាសនៈ​របស់​សង្ឃ​។​ ​ដែល​ហៅថា​ ​គ្រែ​ ​បាន​ដល់​គ្រែ៤យ៉ាង​ ​គឺ​គ្រែ​ដែលគេ​បញ្ចូល​មេ​ទៅ​ក្នុង​ដំណាប់​ជើង​ ​១​ ​គ្រែ​ដែល​មាន​មេ​ជាប់នឹង​ជើង១​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636783467573030160
ទៅកាន់ទំព័រ៖