ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៥
[៣៧៩] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមានពួក១៧ ជាសំឡាញ់នឹងគ្នា។ ភិក្ខុទាំងនោះកាលនឹងនៅ ក៏នៅជាមួយគ្នា កាលនឹងដើរ ក៏ដើរជាមួយគ្នា។ ភិក្ខុទាំងនោះឯង បានក្រាលគ្រឿងកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃណាមួយ ហើយ កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់វិញ នូវគ្រឿងកម្រាលសម្រាប់ដេកនោះ ហើយឥតទាំងប្រាប់ (អ្នកដទៃ) ឡើយ ស្រាប់តែចៀសចេញទៅ។ ឯពួកសត្វកណ្ដៀរក៏កោរកាត់គ្រឿងសេនាសនៈខូចអស់។ ភិក្ខុទំាងឡាយណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទំាងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា កោតតែភិក្ខុទាំង១៧រូបហ៊ានក្រាលគ្រឿងកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃ ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវគ្រឿងកម្រាលសម្រាប់ដេកនោះ ហើយឥតទាំងប្រាប់ (អ្នកដទៃ) ឡើយ ស្រាប់តែចៀសចេញទៅ ឯពួក សត្វកណ្ដៀរក៏កោរកាត់គ្រឿងសេនាសនៈខូចអស់។ លំដាប់នោះ
ID: 636783469992498545
ទៅកាន់ទំព័រ៖