ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                 [៣៨២] អាបត្ដិមិនមានដល់ភិក្ខុដែលបានរើកម្រាលយកមកទុកដាក់ដោយខ្លួនឯង រួចហើយដើរចេញទៅ ដល់ភិក្ខុដែលបានប្រើគេឱ្យរើយកមកទុកដាក់ ហើយដើរចេញទៅ ដល់ភិក្ខុដែលបានប្រាប់(អ្នកដទៃ)រួចហើយដើរចេញទៅ ដល់ភិក្ខុមានកម្រាលដែលមានបុគ្គលណាមួយចូលទៅបៀតបៀន
(១) ដល់ភិក្ខុដែលមានសេចក្ដីអាឡោះអាល័យ
(២) បានដើរចេញទៅឈរក្នុងទីនោះប្រាប់ (បុគ្គលណាម្នាក់) ថា ភិក្ខុនោះមានសេចក្ដីអន្ដរាយនីមួយបៀតបៀនហើយ ដល់ភិក្ខុមានសេចក្ដីអន្ដរាយ
(៣) កើតឡើង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី ៥ ចប់។
(១)- (២) បានអធិប្បាយក្នុងសិក្ខាបទទី ៤ ខាងដើមរួចជាស្រេច ។ (៣) តាមន័យក្នុងអដ្ឋកថា ថាភិក្ខុកាលចេញដើរទៅ គិតថាអាត្មាអញនឹងត្រឡប់មករៀបចំទុកដាក់កម្រាលវិញក្នុងថ្ងៃនេះ លុះទៅដល់ទីដែលខ្លួនប្រាថ្នានឹងទៅនៅនោះ ក៏មានសេចក្ដីអន្ដរាយកើតឡើង មិនអាចនឹងត្រឡប់មកវិញបាន ។
             
            
         
        
            
                ID: 636783472213475578 
                
            
            
                ទៅកាន់ទំព័រ៖