ព្រះត្រៃបិដក ភាគ ០៣
ឱ្យលាង ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិឡើយ។
[៤៥] អាបត្ដិ (មិនមានដល់ភិក្ខុមាន ៨យ៉ាង) គឺនាងភិក្ខុនី ដែលជាញាតិរបស់ភិក្ខុកំពុងលាងចីវររបស់ភិក្ខុ ហើយស្រាប់តែមាននាងភិក្ខុនីទីពីរដែលមិនមែនជាញាតិ មកយកចីវរអំពីដៃនាងភិក្ខុនីនោះ ទៅលាងឱ្យ១ នាងភិក្ខុនីឃើញចីវររបស់ភិក្ខុមានមន្ទិលសៅហ្មង ហើយយកមកលាងឱ្យមិនបាច់ចាំប្រើ ១ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងចីវរថ្មីដែលមិនទាន់បានប្រើប្រាស់ ១ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងគ្រឿងបរិក្ខារឯទៀតក្រៅពីចីវរ ១ ភិក្ខុប្រើនាងសិក្ខមានាឱ្យលាងចីវរឱ្យ ១ ភិក្ខុប្រើសាមណេរីឱ្យលាងចីវរឱ្យ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។
សិក្ខាបទទី៤ ចប់។
ID: 636783189191477646
ទៅកាន់ទំព័រ៖