ព្រះត្រៃបិដក ភាគ ០៣

(​ទើប​លោក​នឹង​និ​មន្ដ​មកដល់​)​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បី​ឱ្យ​អ្នករាល់គ្នា​ទុក​អតិរេកចីវរ​ ​កំណត់​ត្រឹម​ដប់​ថ្ងៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​កាលបើ​ចីវរ​សម្រេច​ហើយ​ ​(​ក្ដី​)​ ​កឋិន​ដោះ​ហើយ​ ​(​ក្ដី​)​ ​ភិក្ខុ​ត្រូវ​ទុក​អតិរេកចីវរ​ ​បានតែ​ត្រឹម​ដប់​ថ្ងៃ​ ​បើ​ឱ្យ​កន្លង​ហួសពី​ដប់​ថ្ងៃ​នោះ​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​៣​]​ ​ត្រង់​ពាក្យ​ថា​ ​ចីវរ​សម្រេច​ហើយ​ ​អធិប្បាយ​ថា​ ​ចីវរ​ដែល​ភិក្ខុ​បាន​ធ្វើរួចហើយ​ក្ដី​ ​ចីវរ​ដែល​បាត់​ដោយ​ចោរ​ជាដើម​លួច​យក​ទៅ​ក្ដី​ ​ចីវរ​វិនាស​ដោយ​សត្វ​កណ្ដៀរ​ជាដើម​កាត់ក្ដី​ ​ចីវរ​ដែល​ភ្លើង​ឆេះ​ក្ដី​ ​សេចក្ដីប្រាថ្នា​ក្នុង​ចីវរ​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដាច់​ស្រឡះ​ក្ដី​។​ ​ពាក្យ​ថា​ ​កឋិន​ដោះ​ហើយ​ ​គឺ​កឋិន​ដែល​ដោះ​ដោយ​បណ្ដា​មាតិកា​ ​៨​ ​យ៉ាង​ ​មាតិកា​ណាមួយ​ ​ឬ​សង្ឃ​បាន​ប្រជុំ​គ្នា​សូត្រ​ដោះ​ក្នុង​កាល​ជា​ចន្លោះ​។​ ​ពាក្យ​ថា​ ​កំណត់​ត្រឹម​ដប់​ថ្ងៃ​ ​គឺ​ភិក្ខុ​ត្រូវ​ទុក​ ​(​អតិរេកចីវរ​)​ ​កំណត់​យ៉ាង​យូរ​បាន​ត្រឹមតែ​ដប់​ថ្ងៃ​។​ ​ចីវរ​ដែល​ភិក្ខុ​មិនបាន​អធិដ្ឋាន​ ​មិនបាន​វិកប្ប​
ថយ | ទំព័រទី ៤ | បន្ទាប់
ទៅកាន់ទំព័រ៖