ព្រះត្រៃបិដក ភាគ ០៣

ឱ្យ​បាន​ជ្រះថ្លា​ឡើង​ ​ឬ​មនុស្ស​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ទទួលយក​ចីវរ​អំពី​ដៃ​នាង​ ​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញ​ត្ដ​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​។​
 [​៤៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​ភិក្ខុ​សង្ស័យ​ ​មិន​ហ៊ាន​ទទួលយក​ចីវរ​ដែល​ត្រូវការ​ផ្លាស់ប្ដូរ​របស់​នាង​ភិក្ខុនី​ទាំងឡាយ​។​ ​នាង​ភិក្ខុនី​ទាំងឡាយ​ ​ក៏​លើកទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​មិន​គួរបើ​នឹង​មិន​ទទួលយក​ចីវរ​ដែល​ត្រូវការ​ផ្លាស់ប្ដូរ​របស់​យើង​សោះ​។​ ​កាល​ពួក​នាង​ភិក្ខុនី​ទាំងនោះ​ ​កំពុង​លើកទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បី​ឱ្យ​អ្នក​ទាំងឡាយ​ទទួលយក​ចីវរ​ដែល​ត្រូវការ​ផ្លាស់ប្ដូរ​គ្នា​របស់​សហធម្មិក​បុគ្គល​ ​៥ពួក​គឺ​ ​ភិក្ខុ​ ​ភិក្ខុនី​ ​សិក្ខមានា​ ​សាមណេរ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636783190917476367
ទៅកាន់ទំព័រ៖