ព្រះត្រៃបិដក ភាគ ០៣

សាមណេរី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឱ្យ​អ្នក​ទាំងឡាយ​ ​ទទួលយក​ចីវរ​ដែល​ត្រូវការ​ផ្លាស់ប្ដូរ​គ្នា​នឹង​ពួក​សហធម្មិក​ទាំង៥​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ទទួលយក​ចីវរ​អំពី​ដៃ​នាង​ភិក្ខុនី​ ​ដែល​មិនមែន​ជា​ញាតិ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​។​
 [​៤៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​(​ត្រង់​បេយ្យាល​ទាំងពីរ​ ​មាន​អធិប្បាយ​ក្នុង​បឋម​បារាជិក​សិក្ខាបទ​រួចហើយ​)​។​ ​នាង​ភិក្ខុនី​ដែល​ឥតមាន​ជាប់​ទងគន្លង​អំពី​ចំណែកខាង​មាតា​ក្ដី​ ​ចំណែកខាង​បិតា​ក្ដី​ ​ដរាបដល់​គូ​នៃ​ជីដូនជីតា​ជា​គំរប់៧​ ​ហៅថា​មិនមែន​ជា​ញាតិ​។​ ​ស្រី​ដែល​បាន​ ​ឧបសម្បទា​អំពីសំណាក់​ឧភតោ​សង្ឃ​ ​ហៅថា​នាង​ភិក្ខុនី​។​ ​បណ្ដា​ចីវរ​ទាំង៦​ ​ចីវរ​ណាមួយ​ ​ដែល​តូចបំផុត​គួរ​ល្មម​ភិក្ខុ​នឹង​វិកប្ប​បាន​ ​ហៅថា​ ​ចីវរ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​ ​សេចក្ដី​ថា​ ​លើកលែងតែ​ចីវរ​ដែល​ផ្លាស់ប្ដូរ​គ្នា​។​ ​ភិក្ខុ​ទទួលយក​ចីវរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ទទួល​ ​ចីវរ​នោះ​ ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​ត្រូវ​លះ​ចីវរ​នោះ​ដល់​ជំនុំ​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះ​ចីវរ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636783191271166597
ទៅកាន់ទំព័រ៖