ព្រះត្រៃបិដក ភាគ ០៣

ហើយនឹង​ទុក​វិញ​ ​បើ​ចីវរ​ក្នុង​វត្ដ​ក្ដី​ ​សំពត់​សម្រាប់​ក្រាល​គ្រែ​ក្ដី​ ​សំពត់​សម្រាប់​ក្រាល​ផែនដី​ក្ដី​ ​ស្រោមពូក​ក្ដី​ ​របស់​សង្ឃ​មិន​មាន​ទេ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បិទបាំង​ ​(​រាងកាយ​)​ ​ដោយ​ស្មៅ​ ​ឬ​ស្លឹកឈើ​ ​ហើយ​សឹម​មក​ ​មិន​ត្រូវ​ដើរមក​ទាំង​អាក្រាត​ឡើយ​ ​ភិក្ខុ​ឯណា​មក​ ​(​ទាំង​អាក្រាត​)​ ​ភិក្ខុ​នោះ​ ​ត្រូវ​ ​អាបត្ដិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សម្ដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​សុំ​ចីវរ​ចំពោះ​គហបតី​ ​ឬ​គហបតានី​ដែល​មិនមែន​ជា​ញាតិ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​ ​គឺ​ភិក្ខុ​មាន​ចីវរ​ដែល​ចោរ​ដណ្ដើមយក​ទៅ​ ​ឬ​ភិក្ខុ​មាន​ចីវរ​ខូច​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​
 [​៥៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​(​ត្រង់​បេយ្យាល​ទាំងពីរ​ ​មាន​អធិប្បាយ​ដូច​សេចក្ដី​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​ជន​ដែល​ឥតមាន​ជាប់​ទងគន្លង​អំពី​ចំណែកខាង​មាតា​ក្ដី​ ​អំពី​ចំណែកខាង​បិតា​ក្ដី​ ​ដរាបដល់​គូ​នៃ​ជីដូនជីតា​ទី៧​ ​ហៅថា​ ​មិនមែន​ជា​ញាតិ​។​ ​បុរស​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​(​បុរស​នោះ​)​ ​ហៅថា​ ​គហបតី​ ​(​ប្រុស​មេផ្ទះ​)​។​ ​ស្រី​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​(​ស្រី​នោះ​)​ ​ហៅថា​គហបតានី​ ​(​ស្រីមេផ្ទះ​)​។​ ​ដែល​ហៅថា​ ​ចីវរ​ ​(​នោះ​)​ ​គឺ​បណ្ដា​ចីវរ​ទាំង៦យ៉ាង​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636783195887690647
ទៅកាន់ទំព័រ៖