ព្រះត្រៃបិដក ភាគ ០៣

 [​៥៦​]​ ​គហបតិ​មិនមែន​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​មិនមែន​ញាតិ​ ​ហើយ​សុំ​ចីវរ​ ​ដោយ​ឥតមាន​សម័យ​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​ ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​សុំ​ចីវរ​ដោយ​ឥតមាន​សម័យ​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​មិនមែន​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ញាតិ​ ​សុំ​ចីវរ​ដោយ​ឥតមាន​សម័យ​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ជា​ញាតិ​ ​មិន​មាន​អាបត្ដិ​ឡើយ​។​
 [​៥៧​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​កាល​សុំ​ចីវរ​ក្នុង​សម័យ​គួរ​ ​ក្នុង​សំណាក់​ជន​ទាំងឡាយ​ជា​ញាតិ​ ​ក្នុង​សំណាក់​ជន​ទាំងឡាយ​ដែល​បវារណា​ហើយ​ ​សុំ​ឱ្យ​អ្នកដទៃ​ ​(​ដូរ​)​ ​ដោយ​ទ្រព្យ​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​អា​ទិ​កម្មិកៈ​។​

​សិក្ខាបទ​ទី៦​ ​ចប់​។

ថយ | ទំព័រទី ៥៦ | បន្ទាប់
ទៅកាន់ទំព័រ៖