ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី៧
[៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ (ភិក្ខុមានពួក៦) ចូលទៅរកពួកភិក្ខុដែលមានចីវរចោរដណ្ដើមយកទៅ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតដល់ភិក្ខុមានចីវរ ដែលចោរដណ្ដើមយកទៅក្ដី ដែលមានចីវរវិនាសទៅក្ដី ឱ្យសុំចីវរនឹងគហបតិ ឬគហបតានី ដែលមិនមែនជាញាតិបាន ម្នាលអាវុសោ អ្នកទាំងឡាយចូរសុំចីវរទៅ។ ពួកភិក្ខុដែលចោរដណ្ដើមចីវរនោះឆ្លើយថា ណ្ហើយអាវុសោ យើងបានចីវរហើយ។ ពួកឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ យើងនឹងសុំចីវរឱ្យលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរសុំចុះ។ គ្រានោះ ពូកឆព្វគ្គិយភិក្ខុចូលទៅរកពួកគហបតិដែលមិនមែនជាញាតិ ហើយបានពោលពាក្យនេះថា ម្នាលអាវុសោ ភិក្ខុទាំងឡាយដែលមានចីវរចោរដណ្ដើមយកទៅ ឥឡូវនេះលោកនិមន្ដមក អ្នកទាំងឡាយចូរប្រគេនចីវរដល់លោកទាំងនោះផងចុះ ហើយក៏សុំចីវរមានចំនួនច្រើន។ ក៏ក្នុងសម័យនោះឯង
ID: 636783196953711620
ទៅកាន់ទំព័រ៖