ព្រះត្រៃបិដក ភាគ ០៣

 [​៦០​]​ ​គហបតិ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សម្គាល់ថា​មិនមែន​ជាញ​តិ​ ​ហើយ​សូម​ចីវរ​ឱ្យ​លើស​ជាង​កំណត់​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​សូម​ចីវរ​ឱ្យ​លើស​ពី​កំណត់​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សម្គាល់ថា​ជា​ញាតិ​ ​ហើយ​សូម​ចីវរ​ឱ្យ​លើស​ពី​កំណត់​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​សម្គាល់ថា​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិន​ត្រូវ​អាបត្ដិ​។​
 ​[​៦១​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​នាំ​ចីវរ​ទៅ​ដោយ​មិន​គិតថា​ ​អញ​នឹង​នាំ​ចីវរ​ដែល​សល់​មក​ ​ដល់​ភិក្ខុ​ដែល​ទាយក​ប្រគេន​ដោយ​ពាក្យ​ថា​ ​ចីវរ​ដែល​សល់​ ​ចូរ​មានដល់​លោក​ចុះ​ ​ដល់​ភិក្ខុ​ដែល​ទាយក​ប្រគេន​ ​ដោយ​ឥតមាន​ហេតុ​ ​គឺ​ចោរ​ដណ្ដើមយក​ចីវរ​ ​ដល់​ភិក្ខុ​ដែល​ទាយក​ប្រគេន​ ​ដែល​ឥតមាន​ហេតុ​ ​គឺ​ចីវរ​បាត់​ ​ដល់​ភិក្ខុ​ត្រេកអរ​នឹង​ចីវរ​របស់​ញាតិ​ទាំងឡាយ​ ​ដល់​ភិក្ខុ​ត្រេកអរ​នឹង​ចីវរ​របស់​ជន​ដែលគេ​បវារណា​ឱ្យ​ ​ដល់​ភិក្ខុ​ត្រេកអរ​នឹង​ចីវរ​ដែល​បាន​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636783206553760712
ទៅកាន់ទំព័រ៖