ព្រះត្រៃបិដក ភាគ ០៣

ហើយ​កំណត់​ចីវរ​ ​មែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ម្នាល​ឧប​នន្ទ​ ​គ្រហស្ថ​នោះ​ជា​ញាតិ​របស់​អ្នក​ ​ឬមិន​មែន​ជា​ញាតិ​ទេ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គ្រហស្ថ​នោះ​ ​មិនមែន​ជា​ញាតិ​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោឃបុរស​ ​ជន​មិនមែន​ជា​ញាតិ​ ​រមែង​មិនដឹង​ការ​សមគួរ​ក្ដី​ ​មិន​សមគួរ​ក្ដី​ ​ការ​ល្អិតល្អ​ក្ដី​ ​មិន​ល្អិតល្អ​ក្ដី​ ​របស់​ជន​ដែល​មិនមែន​ជា​ញាតិ​ទេ​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ ​ដែលគេ​មិនបាន​បវារណា​មុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​មិនមែន​ជា​ញាតិ​ ​ហើយ​កំណត់​ចីវរ​ដូចម្ដេច​បាន​ ​ម្នាល​មោឃបុរស​អំពើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬមិន​មែន​នាំ​ឱ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ដម្លៃ​ចីវរ​ដែល​គហបតិ​ក្ដី​ ​គហបតានី​ក្ដី​ ​មិនមែន​ជា​ញាតិ​ចំពោះ​ភិក្ខុ​ ​ហើយ​តាំង​ទុក​ថា​ ​ខ្ញុំ​នឹង​ទិញ​ចីវរ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​ហើយនឹង​ឱ្យ​ភិក្ខុ​ឈ្មោះ​នេះ​ ​ស្លៀកដណ្ដប់​ចីវរ​។​ ​បើ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ទៅកាន់ទំព័រ៖