ព្រះត្រៃបិដក ភាគ ០៣

ដែលគេ​មិនបាន​បវារណា​មុន​ ​ហើយ​ចូល​ទៅ​ក្នុង​ទីនោះ​ ​ព្រោះ​អាស្រ័យ​សេចក្ដី​ចង់បាន​ចីវរ​ល្អ​ ​ហើយ​កំណត់​ចីវរ​ដោយ​ពាក្យ​ថា​ ​ល្អ​ហើយ​អ្នក​ដ៏​មាន​អាយុ​ ​អ្នក​ចូរ​ទិញ​ចីវរ​មាន​បែបយ៉ាង​នេះ​ក្ដី​ៗ​ ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​ហើយ​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចុះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​៦៣​]​ ​ត្រង់​ពាក្យ​ថា​ ​ចំពោះ​ភិក្ខុ​ ​គឺ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុ​ ​ធ្វើ​ភិក្ខុ​ឱ្យ​ជា​អារម្មណ៍​ ​មានប្រាថ្នា​ឱ្យ​ភិក្ខុ​ស្លៀកដណ្ដប់​ចីវរ​។​ ​ជន​ដែល​មិន​ជាប់​អំពី​ចំណែកខាង​មាតា​ក្ដី​ ​អំពី​ចំណែកខាង​បិតា​ក្ដី​ ​ដរាបដល់​គូ​នៃ​ជីដូនជីតា​ទី៧​ ​ហៅថា​ ​មិនមែន​ជា​ញាតិ​។​ ​បុរស​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​បុរស​នោះ​ហៅថា​ ​គហបតិ​។​ ​ស្រី​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ស្រី​នោះ​ហៅថា​ ​គហបតានី​។​ ​ប្រាក់​ក្ដី​ ​មាស​ក្ដី​ ​កែវមណី​ក្ដី​ ​កែវ​មុក្ដា​ក្ដី​ ​កែ​វម​ក៌​ត​ក្ដី​ ​កែវផលិក​ក្ដី​ ​សម្ព​ត់​ ​ឬ​សក្លាត​ក្ដី​ ​អម្បោះ​ក្ដី​ ​កប្បាស​ក្ដី​ ​ហៅថា​តម្លៃ​ចីវរ​។​ ​ពាក្យ​ថា​ ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​គឺ​ដោយ​ដម្លៃ​ចីវរ​ដែល​តាំង​ឡើង​ចំពោះ​។​ ​ពាក្យ​ថា​ ​ទិញ​ ​គឺ​ប្ដូរ​គ្នា​។​ ​ពាក្យ​ថា​ ​អញ​នឹង​ឱ្យ​ស្លៀកដណ្ដប់​ ​គឺថា​ ​អញ​នឹង​ប្រគេន​។​ ​ពាក្យ​ថា​ ​បើ​ភិក្ខុ​នោះ​ ​គឺ​ដម្លៃ​ចីវរ​ដែល​ទាយក​តម្កល់ទុក​ចំពោះ​ភិក្ខុ​ណា
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636783208011294078
ទៅកាន់ទំព័រ៖