ព្រះត្រៃបិដក ភាគ ០៣
ទាយកទាំងឡាយទិញចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ល្អិតក្ដី តាមពាក្យភិក្ខុនោះ ភិក្ខុនោះ ត្រូវទុក្កដក្នុងប្រយោគដែលប្រើ ចីវរនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរខ្ញុំនេះ គេមិនបានបវារណាជាមុន ខ្ញុំចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុ ទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៦៨] គហបតិមិនមែនជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិទាំងឡាយ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិទាំងឡាយ ហើយ កំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។
ID: 636783210942111711
ទៅកាន់ទំព័រ៖