ព្រះត្រៃបិដក ភាគ ០៣

គហបតិ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​គេ​មិនបាន​បវារណា​មុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​ទាំងឡាយ​ ​ហើយ​កំណត់​ចីវរ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​គហបតិ​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិនជា​អាបត្ដិ​។​
 [​៦៩​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ក្នុង​សំណាក់​ជន​ជា​ញាតិ​ទាំងឡាយ​ ​ដល់​ភិក្ខុ​ដែល​ជន​បាន​បវារណា​ហើយ​ ​ដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ដើម្បី​ភិក្ខុ​ដទៃ​ ​ដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ដែល​ញ៉ាំង​ទាយក​មានប្រាថ្នា​ទិញ​ចីវរ​មា​នដ​ម្លៃ​ច្រើន​ ​ឱ្យ​ទិញ​ចីវរ​ ​មា​នដ​ម្លៃ​តិច​វិញ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។

ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636783211230418201
ទៅកាន់ទំព័រ៖