ព្រះត្រៃបិដក ភាគ ០៣
ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ចោរឥតបានប្លន់យកទេ តែភិក្ខុសំគាល់ថាចោរប្លន់យក ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមិនបានលះចីវរដែលត្រូវនិស្សគ្គិយ ហើយយកមកប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួសដប់ថ្ងៃទេ ភិក្ខុសំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួសដប់ថ្ងៃទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួស ដប់ថ្ងៃ ហើយភិក្ខុក៏សំគាល់ថាមិនទាន់កន្លងទេ មិនត្រូវអាបត្ដិឡើយ។
[៨] វារៈដែលមិនត្រូវអាបត្ដិនោះ គឺភិក្ខុបានអធិដ្ឋាន បានវិកប្បក្នុងខាងក្នុងដប់ថ្ងៃ ១ ភិក្ខុបានលះ ១ ចីវរបាត់ ១ ចីវរខូច ១ ចីវរភ្លើងឆេះ ១ ចីវរចោរដណ្ដើមយក ១ ចីវរដែលភិក្ខុយកដោយសេចក្ដីស្និទ្ធស្នាល ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ១។
[៩] ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនប្រគល់ចីវរដែលលះ ឱ្យទៅភិក្ខុ (ម្ចាស់ចីវរ) នោះវិញ។ ភិក្ខុទាំងឡាយណា ដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏លើកទោស
ID: 636783175080300533
ទៅកាន់ទំព័រ៖