ព្រះត្រៃបិដក ភាគ ០៣

អ្នកណាមួយ​ជា​វេយ្យាវច្ចករ​របស់​លោក​ដ៏​មាន​អាយុ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ត្រូវការ​ចីវរ​ ​គប្បី​បង្ហាញ​វេយ្យាវច្ចករ​ ​គឺ​ញោម​វត្ដ​ ​ឬ​ឧបាសក​ថា​ ​ម្នាល​អាវុសោ​ ​អ្នកនេះ​ឯង​ជា​វេយ្យាវច្ចករ​ ​របស់​ភិក្ខុ​ទាំងឡាយ​។​ ​បើ​បម្រើ​នោះ​ពន្យល់​វេយ្យាវច្ចករ​នោះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​លោក​ដ៏​មាន​អាយុ​បង្ហាញ​នូវ​វេយ្យាវច្ចករ​ណា​ ​វេយ្យាវច្ចករ​នោះ​ខ្ញុំ​ព្រះករុណា​បាន​ពន្យល់​ហើយ​ ​សូម​លោក​ដ៏​មាន​អាយុ​ចូល​ទៅ​រក​ ​(​គេ​)​ចុះ​ ​គេ​នឹង​ឱ្យ​លោកម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ដោយ​កាល​ដ៏​គួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ត្រូវការ​ចីវរ​ ​គប្បី​ចូល​ទៅ​តឹង​ទារ​ ​ដាស់តឿន​វេយ្យាវច្ចករ​ពីរ​ ​បី​លើក​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​ត្រូវការ​ចីវរ​។​ ​កាលបើ​ភិក្ខុ​ទៅ​តឹង​ទារ​ ​ទៅ​ដាស់តឿន​អស់​ពីរបី​លើក​ ​ក៏​ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​បាន​ ​ការ​នេះ​ជាការល្អ​ ​បើ​ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​មិនបានទេ​ ​ភិក្ខុ​គប្បី​ទៅ​ឈរ​ស្ងៀម​ចំពោះមុខ​បួន​លើក​ ​ប្រាំ​លើក​ ​ប្រាំមួយ​លើក​យ៉ាងច្រើន
ថយ | ទំព័រទី ៨០ | បន្ទាប់
ទៅកាន់ទំព័រ៖