ព្រះត្រៃបិដក ភាគ ០៣

ឧទ្ទាន​(​១​)​ ​នៃ​ចីវរ​វគ្គ​នោះ​ ​ដូច្នេះ​គឺ​


​សំពត់​អតិរេកចីវរ​ដែល​ភិក្ខុ​បាន​មក​ហើយ​ ​មិនបាន​វិកប្ប​អធិដ្ឋាន​ក្នុង​វេលា​ ​ដែល​អស់អំណាច​អានិសង្ស​កឋិន​ ​ហើយ​ទុក​ឱ្យ​កន្លង​ដប់​រាត្រី១​ ​ក្នុង​វេលា​ ​ដែល​អស់អំណាច​អានិសង្ស​កឋិន​ហើយ​ ​ភិក្ខុ​នៅ​ប្រាសចាក​ត្រៃចីវរ​ឱ្យ​កន្លង​មួយ​រាត្រី១​ ​ភិក្ខុ​ទុក​អកាល​ចីវរ​ឱ្យ​ហួសពី​មួយ​ខែ១​ ​ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ឱ្យ​លាង​ចីវរ​ចាស់១​ ​ភិក្ខុ​ទទួល​ចីវរ​ពី​ដៃ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ១​ ​ភិក្ខុ​សូម​ចីវរ​ពី​គ្រហស្ថ​មិនមែន​ជា​ញាតិ១​ ​ភិក្ខុ​សូម​ចីវរ​ហួសពី​អន្ដរ​វាសក​ ​(​ស្បង់​)​ ​និង​ឧត្ដរាសង្គ​ ​(​ចីពរ​)​១​ ​ភិក្ខុ​ទៅ​និយាយ​នឹង​គ្រហស្ថ​ ​ដែល​មិនមែន​ជា​ញាតិ​ ​មិនបាន​បវារណា​ ​ដែលគេ​បម្រុង​នឹង​ប្រគេន​ចីវរ​ ​ឱ្យ​គេ​ប្រគេន​ចីវរ​ឱ្យ​ល្អ១​ ​ភិក្ខុ​ទៅ​និយាយ​នឹង​គ្រហស្ថ​ច្រើន​រូប​មិនមែន​ជា​ញាតិ​ ​មិនមែន​ជន​ដែល​បាន​បវារណា​ ​ឱ្យ​គេ​រួបរួម​ថ្លៃ​ជាមួយគ្នា​ ​ដើម្បី​ទិញ​ចីវរ​ល្អ១​ ​ភិក្ខុ​ទៅ​តឹង​ទារ​ចីវរ​អំពី​វេយ្យាវច្ចករ​ហួសពី​បីដង​ ​និង​ឈរ​ហួសពី​ប្រាំមួយ​ដង១​។​
​(​១​)​ ​ពាក្យ​រួបរួម​ ​ជា​គ្រឿង​រក្សា​សេចក្ដី​ដែល​ពោល​ហើយ​មិន​ឱ្យ​សេចក្ដី​នោះ​វិនាស​ខ្ចាត់ខ្ចាយ​ទៅ​ ​(​បាន​ដល់​បញ្ជីរឿង​)​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636783216315909075
ទៅកាន់ទំព័រ៖