ព្រះត្រៃបិដក ភាគ ០៣

កោសិយ​វគ្គ​ ​សិក្ខាបទ​ទី១​


 [​៧៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ក្រុង​អា​ឡ​វី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ចូល​ទៅ​រក​ពួក​ជន​អ្នកធ្វើ​សូត្រ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ស្ងោរ​នាង​ទាំងឡាយ​ឱ្យ​ច្រើន​ ​នឹង​ ​ឱ្យ​យើង​ខ្លះ​ ​យើង​ក៏​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ដែរ​។​ ​ជន​អ្នកធ្វើ​សូត្រ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុ​ត្ដ​ ​មិនសមបើ​នឹង​ចូល​ទៅ​រក​យើង​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ងោរ​នាង​ឱ្យ​ច្រើន​ ​នឹង​ឱ្យ​យើង​ខ្លះ​ ​យើង​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ដែរ​ ​ពួក​យើង​ណា​ធ្វើ​សត្វ​មាន​ជីវិ​ត​តូច​ៗ​ ​ជាច្រើន​ឱ្យ​ដល់​នូវ​សេចក្ដីវិនាស​ ​ព្រោះ​ហេតុ​សេចក្ដី​ចិញ្ចឹមជីវិត​ខ្លួន​ ​និង​កូន​ប្រពន្ធ​ ​ពួក​យើង​ទាំងនោះ​ ​ឈ្មោះថា​មិន​មាន​ញាតិ​ផង​ ​ឈ្មោះថា​បានទ្រព្យ​ដោយ​អាក្រក់​ផង​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​ជន​អម្បាល​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មានប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636783216790846239
ទៅកាន់ទំព័រ៖