ព្រះត្រៃបិដក ភាគ ០៣

គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​(​១​)​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៧៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​ក្នុង​បារាជិក​កណ្ឌ​ ​រួចហើយ​។​ ​គ្រឿង​កម្រាល​ដែល​មិនបាន​ត្បាញ​ ​គេ​ស្មាច់​សម្រេច​តែម្ដង​ ​ហៅថា​ ​សន្ថ័ត​។​ ​ពាក្យ​ថា​ ​ឱ្យ​គេ​ធ្វើ​ ​គឺ​ភិក្ខុ​លាយ​ដោយ​សរសៃសូត្រ​សូម្បី​មួយ​សរសៃ​ ​ហើយ​ធ្វើខ្លួន​ឯង​ក្ដី​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ក្តី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​។​ ​សន្ថ័ត​ដែល​បាន​មក​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សន្ថ័ត​នោះ​ ​ភិក្ខុ​ត្រូវ​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​សន្ថ័ត​លាយ​ដោយ​សូត្រ​នេះ​ ​ខ្ញុំ​ឱ្យ​គេ​ធ្វើ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​សន្ថ័ត​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
​(​១​)​ ​ត្រង់​ពាក្យ​ថា​ ​និ​ស្ស​គ្គិ​យំ​ ​បា​ចិ​ត្ដិ​យំ​ ​ប្រែ​បាន​ជា​ពីរ​ន័យ​ ​គឺ​ប្រែ​ដូច​សិក្ខាបទ​ទាំងអស់​ ​ក្នុង​ចីវរ​វគ្គ​មួយ​ន័យ​ ​ដូច​សិក្ខាបទ​ក្នុង​កោសិយ​វគ្គ​នេះ​មួយ​ន័យ​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ទៅកាន់ទំព័រ៖