ព្រះត្រៃបិដក ភាគ ០៣

 [​៧៦​]​ ​សន្ថ័ត​ ​ភិក្ខុ​ធ្វើខ្លួន​ឯង​មិនទាន់​ស្រេច​ ​ភិក្ខុ​ឱ្យ​សម្រេច​ដោយខ្លួនឯង​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​ភិក្ខុ​ធ្វើខ្លួន​ឯង​មិនទាន់​ស្រេច​ ​ឱ្យ​អ្នកដទៃ​សម្រេច​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឱ្យ​ ​សម្រេច​ដោយខ្លួនឯង​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើមិនទាន់​សម្រេច​ ​ភិក្ខុ​ឱ្យ​អ្នកដទៃ​សម្រេច​ ​សន្ថ័ត​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើខ្លួន​ឯង​ក្ដី​ ​ប្រើ​គេ​ឱ្យធ្វើ​ក្ដី​ ​ដើម្បី​អ្នកដទៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​បាន​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៧៧​]​ ​អាបត្ដិ​ ​មិន​មានដល់​ភិក្ខុ​ដែល​ធ្វើ​សម្ព​ត់​ពិតាន​ក្ដី​ ​សម្ព​ត់​កម្រាល​លើ​ទី​ដែលគេ​បូក​លាប​ក្ដី​ ​រនាំង​ក្ដី​ ​ពូក​ក្ដី​ ​ខ្នើយ​ក្ដី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636783217990144835
ទៅកាន់ទំព័រ៖