ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​២​


 [​៧៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​។​ ​មនុស្ស​ទាំងឡាយ​ ​ដើរទៅ​កាន់​ចារិក​វិហារ​ ​ឃើញ​ហើយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ទាំងនេះ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ ​មិនសមបើ​នឹង​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ ​ដូចជា​ពួក​គ្រហស្ថ​ ​ជា​អ្នក​បរិភោគ​កាម​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មានប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​អម្បាល​ ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​សោះ​។​ ​ភិក្ខុ​អម្បាល​នោះ​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636783218367566423
ទៅកាន់ទំព័រ៖