ព្រះត្រៃបិដក ភាគ ០៣

ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​សន្ថ័ត​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​ត្រូវ​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ត្រូវ​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
 [​៨០​]​ ​សន្ថ័ត​ដែល​ភិក្ខុ​ធ្វើខ្លួន​ឯង​មិនទាន់​ស្រេច​ ​ឱ្យ​សម្រេច​ដោយ​ ​ខ្លួនឯង​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​ ​ភិក្ខុ​ធ្វើខ្លួន​ឯង​មិនទាន់​ស្រេច​ ​ឱ្យ​អ្នកដទៃ​សម្រេច​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឱ្យ​សម្រេច​ដោយខ្លួនឯង​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឱ្យ​អ្នកដទៃ​សម្រេច​ ​សន្ថ័ត​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ខ្លួនឯង​ក្ដី​ ​ប្រើ​គេ​ឱ្យធ្វើ​ក្ដី​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​បាន​សន្ថ័ត​ដែល​បុគ្គល​ដទៃ​ធ្វើ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៨១​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ធ្វើ​សម្ព​ត់​ពិតាន​ក្ដី​ ​គ្រឿង​កម្រាល​ផែនដី​ក្ដី​ ​រនាំង​ក្ដី​ ​ពូក​ក្ដី​ ​ខ្នើយ​ក្ដី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​២​ ​ចប់​។

ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636783219652759931
ទៅកាន់ទំព័រ៖