ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៣
[៨២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ព្រះអង្គគង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់ឃាត់ហាមមិនឱ្យភិក្ខុប្រើគេឲ្យធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ក៏នាំគ្នាប្រើឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ តែលាយដោយរោមចៀមសបន្ដិចត្រង់ជាយ។ ភិក្ខុទាំងឡាយណា អ្នកមានប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើ នឹងទៅឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយយករោម ចៀមសលាយបន្ដិចត្រង់ជាយប៉ុណ្ណោះទេ។ គ្រានោះ ភិក្ខុទាំងឡាយ នោះក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ មានព្រះបន្ទូលសួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកប្រើឱ្យគេធ្វើ សន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោមចៀមសបន្ដិច ត្រង់ជាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា
ID: 636783220041942191
ទៅកាន់ទំព័រ៖